ការពារកម្ចីអាជីវកម្មខ្នាតតូច និង មធ្យម​(SME)ដោយបង់ចាប់ពី $០.៣៥/ខែ*

អត្ថប្រយោជន៍

  • ទទួលបានទឹកប្រាក់ធានា ១០០% ​ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរ៉ាប់រងក្នុងការសងកម្ចី អាជីវកម្មខ្នាតតូច និង មធ្យម(SME) លោកអ្នកជាមួយ ធនាគារ ដោយផ្ទាល់
  • មិនតម្រូវឲ្យមានការពិនិត្យសុខភាពពេលស្នើសុំទិញបណ្ណសន្យារ៉ាប់រងនេះ
  • ការស្នើសុំទិញបណ្ណសន្យារ៉ាប់រង មានលក្ខណៈងាយស្រួល និង ឆាប់រហ័ស
  • តម្លៃសមរម្យ
  • តម្លៃបុព្វលាភមិនបែងចែក អាយុ ឬ ភេទ

លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានា ចាប់ពី ១៨ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា ៦៥ឆ្នាំ
ទឹកប្រាក់ធានា (ចំនួនកម្ចីអាជីវកម្មខ្នាតតូច និង មធម្យ(SME) ចាប់ពី​ $១,០០០ ដល់ $៥០,០០០
រយៈពេលនៃការធានា ពី ១ឆ្នាំ ទៅ ១៥ឆ្នាំ
របៀបបង់បុព្វលាភ បង់ជាប្រចាំខែ
សម្រាប់តែអតិថិជនដែលកម្ចីអាជីវកម្មខ្នាតតូច និង មធ្យម(SME)ជាមួយធនាគារ កាណាឌីយ៉ា​

ឧទាហរណ៍៖ លោក ក អាយុ២៥ឆ្នាំ បានទិញ SMILE ងាយស្រួលការពារកម្ចី ជាមួយនឹងចំនួនទឹកប្រាក់ធានា $១០,០០០ សម្រាប់រយៈពេល ១០ឆ្នាំ ដេីម្បីការពារអាជីវកម្មខ្នាតតូចរបស់គាត់។

របៀបបង់បុព្វលាភ បុព្វលាភត្រូវបង់
បង់ជាប្រចាំខែ $៣.៥/ខែ

SMILE ងាយស្រួលការពារកម្ចី

ឧបមាថា លោក ក ជួបគ្រោះអកុសលដែលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ចៃដន្យ ហេីយប្រាក់កម្ចីអាជីវកម្មខ្នាតតូច និង មធ្យម(SME)ជាមួយធនាគារនៅសល់ចំនួន $៩,០០០៖

  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធ្វើការបង់នូវទឹកប្រាក់ធានាចំនួន $៩,០០០ ទៅធនាគារ ហេីយ
  • ប្រគល់ទឹកប្រាក់ធានាដែលនៅសល់ចំនួន $១,០០០ ទេៀតទៅឲ្យអ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសារលោក ក) ឬលោក ក។
ចំណាំ៖
  • *ទិន្នន័យនេះគឺគណនាសម្រាប់អ្នកត្រូវបានធានាស្ថិតក្នុងស្ថានភាពសុខភាពល្អធម្មតាជាមួយទឹកប្រាក់ធានា $១,០០០ និងរយៈពេលធានា១ឆ្នាំ
  • **អាស្រ័យទៅតាមអត្រាការប្រាក់កម្ចី SME របស់ធនាគារ កាណាឌីយ៉ា
  • ខ​ និង លក្ខខណ្ឌត្រូវបានអនុវត្ត
  • រាល់ព័ត៌មាននៅក្នុងខិត្តបណ្ណនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខា ធនាគារ កាណាឌីយ៉ា។