SMILE ការពារកម្ចីទិញផ្ទះ
ការពារកម្ចីទិញផ្ទះដោយបង់ចាប់ពី $២៣.២០ (បង់តែមួយលើក)*
អត្ថប្រយោជន៍
- ទទួលបានទទួលបាននូវចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ក្នុងករណី មរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពី ជំងឺ ឬ គ្រោះថ្នាក់។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរ៉ាប់រងក្នុងការសងកម្ចីទិញផ្ទះលោកអ្នកជាមួយ ធនាគារ កាណាឌីយ៉ា**
- ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហេីយពួកគេនៅតែបន្តរស់នៅក្នុងផ្ទះដ៏កក់ក្តៅមួយនេះបាន
- ភាពងាយស្រួល និង សន្សំសំចៃពេលវេលាជាមួយនឹងការបង់បុព្វលាភតែមួយលើក
លក្ខណៈផលិតផល
អាយុរបស់អ្នកត្រូវបានធានា | ចាប់ពី ១៨ ដល់ ៦០ឆ្នាំ |
អាយុផុតកំណត់ធានា | ៦៥ឆ្នាំ |
ទឹកប្រាក់ធានា (ចំនួនកម្ចី) | ចាប់ពី $៥,០០០ |
រយៈពេលនៃការធានា | ពី ១ឆ្នាំ ទៅ ១៥ ឆ្នាំ |
របៀបបង់បុព្វលាភ | បង់តែមួយលេីក |
សម្រាប់តែអតិថិជនដែលមានកម្ចីទិញផ្ទះជាមួយ ធនាគារ កាណាឌីយ៉ា |
ឧទាហរណ៍៖ ក្នុងករណីអតិថិជនជ្រើសរើសយកចំនួនទឹកប្រាក់ធានាស្មើនឹងចំនួនទឹកប្រាក់កម្ចី និង រយៈពេលធានាស្មើនឹងរយៈពេលនៃការបង់រំលស់កម្ចីរបស់គាត់
អត្ថប្រយោជន៍ និង ការការពារ៖
ករណីទី១៖ ក្រុមហ៊ុននឹងធ្វើការបង់ទឹកប្រាក់ធានាដែលត្រូវបានរំលស់ទៅតាមតារាងនៃចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់ ដូចមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង ហើយសុពលភាពនៃបណ្ណសន្យានេះនឹងត្រូវបញ្ចប់។
ករណីទី២៖ អតិថិជនមានជម្រើសក្នុងការបោះបង់កិច្ចសន្យារា៉ប់រង ដើម្បីទទួលបានទឹកប្រាក់ពេលបោះបង់បណ្ណសន្យារ៉ាប់រង (បេីមាន) ឬបន្តបណ្ណសន្យារ៉ាប់រង ហើយទទួលបានការការពាររហូតដល់ចុងបញ្ចប់នៃបណ្ណសន្យា។
- *ទិន្នន័យនេះគឺគណនាសម្រាប់អ្នកត្រូវបានធានាដែលមានអាយុ១៨ឆ្នាំ ភេទស្រីស្ថិតក្នុងស្ថានភាពសុខភាពល្អធម្មតាជាមួយនឹងទឹកប្រាក់ធានា $៥,០០០ និង រយៈពេលធានា១ឆ្នាំ
- **ក្រុមហ៊ុននឹងទូទាត់អត្ថប្រយោជន៍ដែលស្មើនឹងចំនួនទឹកប្រាក់ធានាដែលត្រូវបានរំលស់នៅពេលនេាះ
- ***អាស្រ័យទៅតាមអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធានាគារ កាណាឌីយ៉ា
- #ទឹកប្រាក់ធានាដែលត្រូវបានរំលស់នេះគឺគណនាជាមួយអត្រាការប្រាក់កម្ចី១២%/ឆ្នាំ
- ខ និង លក្ខខណ្ឌត្រូវបានអនុវត្ត
- រាល់ព័ត៌មាននៅក្នុងគេហទំព័រនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខា ធនាគារ កាណាឌីយ៉ា