SMILE ការពារកម្ចីវៃឆ្លាត
ការពារកម្ចីអាជីវកម្មដោយបង់ចាប់ពី $២៧.៥០ (បង់តែមួយលើក)*
អត្ថប្រយោជន៍
- ទទួលបានទឹកប្រាក់ធានា ១០០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរ៉ាប់រងក្នុងការសងកម្ចីអាជីវកម្មលោកអ្នកជាមួយ ធនាគារ កាណាឌីយ៉ា ដោយផ្ទាល់
- ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ
- ភាពងាយស្រួលក្នុងការបង់បុព្វលាភតែមួយលើក
លក្ខណៈផលិតផល
អាយុរបស់អ្នកត្រូវបានធានា | ចាប់ពី ១៨ ឆ្នាំ ដល់ ៦០ឆ្នាំ |
អាយុផុតកំណត់ធានា | ៦៥ ឆ្នាំ |
ទឹកប្រាក់ធានា(ចំនួនកម្ចីអាជីវកម្ម) | ចាប់ពី $៥,០០០ |
រយៈពេលនៃការធានា | ពី ១ ឆ្នាំ ដល់ ១០ ឆ្នាំ |
របៀបបង់បុព្វលាភ | បង់តែមួយលេីក |
សម្រាប់តែអតិថិជនមានកម្ចីអាជីវកម្មជាមួយ ធនាគារ កាណាឌីយ៉ា។ |
ឧទាហរណ៍៖ លោក ក អាយុ៣០ឆ្នាំ បានទិញ SMILE ការពារកម្ចីវៃឆ្លាត ជាមួយនឹងចំនួនទឹកប្រាក់ធានា $៥,០០០ សម្រាប់រយៈពេល១០ឆ្នាំ។
អត្ថប្រយោជន៍ និង ការការពារ
ករណីទី១៖ ឧបមាថា លោក ក បានសងប្រាក់កម្ចីទៅកាន់ធនាគារចំនួន $ ១,០០០ រួចហើយ
- ដូច្នេះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធ្វើការសងនូវកម្ចីដែលនៅសល់ចំនួន $៤,០០០ ទៅធនាគារ ហើយ
- ប្រគល់ទឹកប្រាក់ចំនួន $ ១,០០០ ទៅឲ្យអ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសាររបស់លោក ក)។
ករណីទី២៖ ឧបមាថា លោក ក បានសងប្រាក់កម្ចីទៅកាន់ធនាគារគ្រប់ចំនួនមុនពេលកំណត់ ដូច្នេះ លោក ក មានជម្រើស ២ ដូចខាងក្រោម៖
- បន្តការការពាររហូតដល់កំណត់នៃកិច្ចសន្យាធានារ៉ាប់រង ក្នុងករណី លោក ក ជួបគ្រោះអកុសលរហូតដល់ទទួលមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយសារជំងឺ ឬគ្រោះថ្នាក់ អ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសារលោក ក) ឬលោក ក នឹងទទួលបានទឹកប្រាក់ធានាចំនួន $៥,០០០ ឬ
- បោះបង់កិច្ចសន្យាធានារ៉ាប់រងដើម្បីទទួលបានទឹកប្រាក់ ពេលបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ហេីយបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់។
- *ទិន្នន័យនេះគឺគណនាសម្រាប់អ្នកត្រូវបានធានាដែលមានអាយុ១៨ឆ្នាំ ភេទស្រីស្ថិតក្នុងស្ថានភាពសុខភាពល្អធម្មតាជាមួយនឹងទឹកប្រាក់ធានា $៥,០០០ និង រយៈពេលធានា១ឆ្នាំ
- **អាស្រ័យទៅតាមអត្រាការប្រាក់កម្ចីអាជីវកម្មរបស់ធនាគារ កាណាឌីយ៉ា
- ខ និង លក្ខខណ្ឌត្រូវបានអនុវត្ត
- រាល់ព័ត៌មាននៅក្នុងគេហទំព័រនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខា ធនាគារ កាណាឌីយ៉ា។