ឱកាសឈ្នះរង្វាន់ពីការទិញធានារ៉ាប់រងអាយុជីវិត
 

ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប 3 ឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្រុមហ៊ុនសូមផ្តល់ជូនឱកាសពិសេសដល់អតិថិជនក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូ ZOOMER X 2019 ចំនួន 1 រង្វាន់ SAMSUNG Tab S4 ចំនួន 3 រង្វាន់ ទូរទស្សន៍ LG Smart TV 49 ចំនួន 3 រង្វាន់ ទូរស័ព្ទ OPPO F9 ចំនួន 3 រង្វាន់ ខ្សែដៃម៉ាក PANDORA ចំនួន 3 រង្វាន់ នាឡិកាម៉ាក BERING ចំនួន 3 រង្វាន់ កាសស្តាប់ត្រចៀក Apple AirPods ចំនួន 3 រង្វាន់ និងកង្ហារ ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក កំសៀវដាំទឹកអគ្គិសនី ព្រមទាំងរង្វាន់ជាច្រើនទៀតសម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ហើយបណ្ណសន្យារ៉ាប់រងត្រូវបានចេញជូនចាប់ពីថ្ងៃទី 01 ខែមីនា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2019 (សូមពិនិត្យ ខ និង លក្ខខណ្ឌលម្អិត)។

ខ និងលក្ខខណ្ឌ៖

លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ នៅពេលលោកអ្នកទិញផលិតផលណាមួយរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលស្របតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖

  • 1.សិទ្ធិក្នុងការចូលរួម៖
    ទិញផលិតផលធានារ៉ាប់រងអាយុជីវិត និងបណ្ណសន្យារ៉ាប់រងត្រូវបានចេញជូនចាប់ពីថ្ងៃទី 01 ខែមីនា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2019។

  • 2.លក្ខខណ្ឌ៖
    • ក. សម្រាប់ផលិតផលការពារកម្ចី/ឥណទាន (Credit Life Products) និងផលិតផលដែលមិនមែនជាផលិតផលការពារកម្ចី/ឥណទាន(Ordinary Life Products)៖ បុព្វលាភរ៉ាប់រងដែលបានបង់ចំនួន $500 ក្នុងបណ្ណសន្យារ៉ាប់រងមួយ ឬច្រើន ហើយស្ថិតក្រោមឈ្មោះអ្នកដែលត្រូវបានធានាម្នាក់នឹងទទួលបានឱកាសចាប់រង្វាន់មួយ។
      ឧទាហរណ៍៖ បុព្វលាភរ៉ាប់រងដែលបានបង់ (paid premium) មានចំនួន $1,500 លោកអ្នកនឹងទទួលបានឱកាសចាប់រង្វាន់សរុបចំនួន 3។
    • ខ. សម្រាប់ផលិតផលការពារកម្ចី/ឥណទាន (Credit Life Products) ដែលមានបុព្វលាភរ៉ាប់រងដែលបានបង់ស្មើ ឬ តិចជាង$500 នឹងទទួលបានឱកាសចាប់រង្វាន់មួយ។
  • 3. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការដកសិទ្ធិចាប់រង្វាន់របស់បណ្ណសន្យារ៉ាប់រង ឬអ្នកដែលត្រូវបានធានាចេញពីកម្មវិធីនេះ នៅក្នុងករណីដូចខាងក្រោម៖
    • ក. ការសុំលុបចោលពាក្យស្នើសុំធានារ៉ាប់រង (Withdrawn insurance application form)
    • ខ. ការសុំលុបចោលបណ្ណសន្យារ៉ាប់រងក្នុងរយៈពេលពិចារណាចុងក្រោយ 21ថ្ងៃ (Cancellation during the 21 days free look period)
    • គ. ពាក្យស្នើសុំដែលបដិសេធធានាមុនពេលចេញបណ្ណសន្យារ៉ាប់រង (Not Taken up)
    • ឃ. ការពន្យារពេលពាក្យស្នើសុំ (Postpone)
    • ង. ការបដិសេធពាក្យស្នើសុំ (Decline)
    • ច. បណ្ណសន្យារ៉ាប់រងដែលមិនអាចចេញបាននៅក្នុងអំឡុងកាលបរិច្ឆេទកំណត់ (Pending) ទោះបីជាដោយសារមូលហេតុណាមួយក៏ដោយ
    • ឆ. បណ្ណសន្យារ៉ាប់រងដែលជំនួសបណ្ណសន្យារ៉ាប់រង ឬពាក្យស្នើសុំទិញធានារ៉ាប់រងដែលបានសុំលុបចោល​ (ផលិតផលដូចគ្នា បណ្ណសន្យារ៉ាប់រងដូចគ្នា អ្នកដែលត្រូវបានធានាដូចគ្នា)។
  • 4. ផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម និងសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន មិនរាប់បញ្ចូលក្នុងកម្មវិធីនេះឡើយ។
  • 5. បុគ្គលិកផ្នែកលក់ធានារ៉ាប់រង ( IA, PFA, PFC និង LPC) និងបុគ្គលិកដទៃទៀតរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ មិនអាចចូលរួមក្នុងកម្មវិធីនេះបានឡើយ។
  • 6. កាលបរិច្ឆេទចាប់រង្វាន់នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2019 ។
  • 7. អតិថិជនម្នាក់អាចមានសិទ្ធិក្នុងការឈ្នះរង្វាន់លើសពីមួយ។
  • 8. រង្វាន់មិនអាចប្តូរជាទឹកប្រាក់បានទេ។
  • 9. អតិថិជនដែលឈ្នះរង្វាន់ម៉ូតូ មានកាតព្វកិច្ចក្នុងការរៀបចំឯកសារផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធផ្សេងៗដោយខ្លួនឯង។
  • 10. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។