អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់ៗគ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។

នេះគឺជាការជ្រើសរើសលើកទីពីរ សម្រាប់ខែឧសភា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅដោយសុក្រិតភាព កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការផ្សាយផ្ទាល់លើគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញអតិថិជនចំនួន ៥នាក់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ៥ លានរៀល សរុប ២៥ លានរៀល។ ក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីទឹកប្រាក់បុព្វលាភធានារ៉ាប់រងនោះទេ ។

កញ្ញា ស ស៊ីវមួយ ដែលមានទីលំនៅបច្ចុប្បន្នក្នុង ឃុំ បាវិត ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង ជាអតិថិជនទី១ សម្រាប់ខែឧសភា ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ។ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងមានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងនៅ ពេលដែលក្រុមហ៊ុនបានទូរស័ព្វមកប្រាប់ថាឈ្នះរង្វាន់ទឹកប្រាក់លើកទឹកចិត្ត៥លានរៀល។ ខ្ញុំសូមអរគុណដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ។ ជាចុងបញ្ជប់ ខ្ញុំសូមគោរពជូនពរដល់ក្រុមហ៊ុនឲ្យមានអតិថិជនកាន់តែច្រើន»។

លោក រ័ត្ន សុវត្តិ នាយកធនធានមនុស្ស របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ដោយផ្អែកលើភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលជាច្រើនដែលមិននឹកស្មានដល់។ ភាពជោគជ័យនេះគឺបានមកពីការគ្រាំទ្រ និងការជឿជាក់លើសេវាកម្មរបស់ក្រុមហ៊ុនពីសំណាក់អតិថិជន។ ជាការតបស្នង និងថ្លែងអំណរគុណ ក្រុមហ៊ុនបានរៀបចំការផ្តល់ជូនរង្វាន់លើកទឹកចិត្តនេះដល់អតិថិជនទាំងអស់ដែលបានគាំទ្រដល់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍» ។