ចាប់ពី $១២.៥០/ខែ**

តើជាអ្វី?
  គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតបង្កើតឡើងជាពិសេសដើម្បីឲ្យលោកអ្នកអស់កង្វល់ពីបញ្ហាហិរញ្ញវត្ថុនៅពេលមានគ្រោះថ្នាក់អកុសលណាមួយកើតឡើង។ គម្រោងនេះមានការធានាទៅលើ៖ ការសម្រាកព្យាបាលនានាដែលបណ្តាលមកពីជំងឺធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរ ការបាត់បង់អវយវៈរហូតដល់ពិការភាព ឬមរណភាព ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ គម្រោងនេះជាគម្រោងដែលមានតម្លៃបុព្វលាភសមរម្យសម្រាប់អតិថិជនគ្រប់ៗគ្នា។
 

អត្ថប្រយោជន៍

(១).ធានាទទួលបានទឹកប្រាក់ដែលត្រូវបានធានា ១០០% នៃ ការពារចំណាយជំងឺធ្ងន់ធ្ងរ

 

(២).ទទួលបានអត្ថប្រយោជន៍រហូតដល់ ១០០% នៃការពារគ្រោះថ្នាក់បុគ្គល (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រៃ្តយ៍ ឬបាត់បង់អវយវៈបណ្តាលមកពីគ្រោះថ្នាក់)

(៣).ទទួលបាន អត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃ ឬអត្ថប្រយោជន៍ទ្វេដងសម្រាប់ផ្នែកព្យាបាលសង្រោ្គះបន្ទាន់កម្រិតធ្ងន់(ICU)**

(៤).ទទួលបានអត្ថប្រយោជន៍ ១០០% នៃ SMILE ការពារអាយុជីវិតមានកាលកំណត់

 

(៥).ទទួលបានប្រាក់ត្រឡប់ទៅវិញនៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង

 

(៦).មិនមានការតម្លើងតម្លៃបុព្វលាភពេញមួយរយៈពេលនៃការធានា ទោះបីជាការកើនអាយុ បម្រែបម្រួលនៃស្ថានភាពសុខភាព ឬប្រវត្តិនៃការទាមទារសំណង

លោកអ្នកអាចជ្រើសរើសកញ្ចប់ដែលស្របតាមតម្រូវការរបស់លោកអ្នក

លក្ខណៈផលិតផល

អាយុ ១៨ - ៥០ ឆ្នាំ
រយៈពេលនៃការធានា ៥ ឆ្នាំ
រយៈពេលបង់បុព្វលាភ ៥ ឆ្នាំ
របៀបបង់បុព្វលាភ ប្រចាំខែ និង ប្រចាំឆ្នាំ
ចំណាំ៖
  • *ខ​ និង លក្ខខណ្ឌត្រូវបានអនុវត្ត
  • **បុព្វលាភនេះ គឺត្រូវបានគណនាជាប្រចំាខែនៃកញ្ចប់BRONZE និង ស្ថិតក្នុងស្ថានភាពសុខភាពល្អ
  • ***សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់ពី៦ម៉ោងឡើងទៅ។ រយៈពេលសម្រាកព្យាបាល រួមទាំងផ្នែកព្យាបាលសង្រោ្គះបន្ទាន់កម្រិតធ្ងន់ ICU(អត្ថប្រយោជន៍ប្រចាំថ្ងៃ១០០%បន្ថែម នឹងត្រូវផ្តល់ជូនបើអ្នកដែលត្រូវបានធានាចូលសម្រាកព្យាបាលក្នុងផ្នែកនេះ ប៉ុន្តែមិនត្រូវលើសពី៧ថ្ងៃទេ) ក្នុងមន្ទីរពេទ្យតែមួយមិនលើសពី៣០ថ្ងៃសម្រាប់ការព្យាបាលរបួស ឬជំងឺតែមួយមុខ។ អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនប្រសិនបើអ្នកដែលត្រូវបានធានាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់។ សម្រាប់និយមន័យនៃពាក្យមន្ទីរពេទ្យ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សូមអាននៅក្នុងសៀវភៅ ខ និង លក្ខខណ្ឌ។