សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានសហការជាមួយLady Saving Group ក្នុងការប្រែក្លាយគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនអោយទៅជាវេទិកាដ៏ល្អឥតខ្ចោះមួយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី តាមរយៈការផ្តល់កម្ចីខ្នាតតូចដើម្បីពង្រីកអាជីវកម្មរបស់អាជីវករ។ សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃពុធកន្លងទៅ ក្នុងនោះក៏មានការរៀបចំកម្មវិធីរត់ប្រណាំងស្ត្រី «Women Run 10k 2023» ដែលជាគម្រោងទំនួលខុសត្រូវសង្គម (CSR) ដ៏លេចធ្លោរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឧបត្ថម្ភដោយ សុវណ្ណាភូមិ ឡាយហ្វ៍។ សុវណ្ណាភូមិ ឡាយហ្វ៍ បានសន្យាថានឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់គម្រោងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ដើម្បីជួយដល់សហគ្រិនស្ត្រីដែលបើកអាជីវកម្មខ្នាតតូច។ អ្នករត់ប្រណាំងប្រមាណ ១ ៦០០ នាក់បានចូលរួមក្នុងការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារវត្តបទុមវតី មហាវិថីសុធារស រាជធានីភ្នំពេញ ក្នុងនោះក៏មានការរត់កម្សាន្តលក្ខណៈគ្រួសារ និងកុមារក្នុងចម្ងាយ ៤គីឡូម៉ែត្រផងដែរ។ «វាដល់ពេលដែលត្រូវចងចាំ និងទទួលស្គាល់ការរួមចំណែករបស់ស្ត្រីចំពោះសហគមន៍ និងសេដ្ឋកិច្ចរបស់ពួកគេ។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគឺជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់សុវណ្ណាភូមិ ឡាយហ្វ៍ ដែលស្របតាមទស្សនវិជ្ជារបស់ក្រុមហ៊ុនក្នុងការផ្តល់ត្រឡប់ទៅសង្គមជាតិវិញ និងការប្តេជ្ញាចិត្តរបស់យើងចំពោះសមភាពយេនឌ័រ»។
លោក Loke Kah Meng អគ្គនាយករតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា ៖«យើងសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងជំរុញស្ត្រីកាន់តែច្រើនឱ្យចូលក្នុងពិភពជំនួញ ដើម្បីក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុ»។
សុវណ្ណាភូមិ ឡាយហ្វ៍ បានសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Women Entrepreneurs Act ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីចំនួន ៥នាក់ ដែលប្រតិបត្តិការអាជីវកម្មខ្នាតតូច។ «វាជាការល្អដែលឃើញក្រុមហ៊ុនឯកជនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះកំពុងជំរុញសហគមន៍អាជីវកម្មរបស់ស្ត្រី និងលើកទឹកចិត្តស្ត្រីផ្សេងទៀតឱ្យបង្កើតអាជីវកម្មដោយខ្លួនឯង»។
អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា ៖«សហគ្រិនស្ត្រីកំពុងធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែលើក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅសហគមន៍មូលដ្ឋានផងដែរ។ ហើយពួកគេក៏កំពុងក្លាយជាតួអង្គសំខាន់ក្នុងការកសាងប្រទេសផងដែរ»។
Lady Saving Group ធ្វើការឆ្ពោះទៅរកការលើកស្ទួយស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគ្រិនស្ត្រី ដោយរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ការណែនាំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់ថវិកាចំនួន ២ ០០០ ដុល្លារសម្រាប់គម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលក្នុងនោះ ៥០០ ដុល្លារនឹងត្រូវផ្តល់ទៅឱ្យអង្គការ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ខ្លួនខណៈដែលសហ គ្រិនស្ត្រីចំនួន ៥នាក់នឹងទទួលបានប្រាក់កម្ចី ៣០០ដុល្លារ ដោយមិនមានការប្រាក់។ ស្ត្រីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលសមនឹងទទួលបានផ្សេងៗទៀត។
សហគ្រិនស្ត្រីខ្នាតតូចទី៣ ដែលនឹងទទួលបអត្ថប្រយោជន៍ពីគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់សុវណ្ណាភូមិ ឡាយហ្វ៍ គឺអ្នកស្រី ប៊ុត រ៉ាស៊ីន អាយុ ៣៨ឆ្នាំ ដែលបើកហាងលក់នំខេកតាមអនឡាញ ពីផ្ទះរបស់គាត់នៅសង្កាត់ព្រៃស ភូមិរកា ខណ្ឌដង្កោ រាជធានីភ្នំពេញ។ «ស្ត្រីកម្ពុជាកាន់តែច្រើនទទួលបានការទទួលស្គាល់ចំពោះការតស៊ូ និងភាពជោគជ័យរបស់ពួកគេនៅក្នុងអាជីវកម្មខ្នាតតូច។ ការផ្តល់កម្ចីរបស់សុវណ្ណាភូមិ ឡាយហ្វ៍ នឹងលើកទឹកចិត្តស្ត្រីកាន់តែច្រើនឱ្យបណ្តាក់ទុនរកស៊ី និងពឹកផ្អែកលើកម្លាំងខ្លួនឯង»។ «ម្ដាយកូន២រូបនេះបានបន្ថែមថា ៖«កម្ចី ៣០០ដុល្លារនេះនឹងជួយខ្ញុំក្នុងការទិញឧបករណ៍ដុតនំបន្ថែមដើម្បីបង្កើនផលិតកម្មរបស់ខ្ញុំ និងផ្សព្វផ្សាយហាងនំប៉័ងរបស់ខ្ញុំដល់អតិថិជនកាន់តែច្រើន»។
សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនអ្នកចូលរួមទិវារត់ប្រណាំងស្ត្រី នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕