ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា នឹងធ្វើការផ្តល់ជូនឱកាសឈ្នះ ៤៦ រង្វាន់ និងការបញ្ចុះតម្លៃពិសេសដែលសរុបជាសាច់ប្រាក់ច្រើនជាង ១៦០ លានរៀល សម្រាប់អតិថិជន ដែលបានទិញផលិតផល «SMILE រីករាយសន្សំ» ចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់សាខាធនាគារ ហត្ថា ទូទាំងប្រទេស។
ការផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឡើងជារៀងរាល់ខែហើយរង្វាន់ដែលផ្តល់ជូនអតិថិជនដែលមានសំណាងឈ្នះរង្វាន់រួមមាន ម៉ូតូ Honda Dream ២០២៣ ចំនួន ១ រង្វាន់ ខ្សែក មាសទម្ងន់ ២ជី ចំនួន ៤រង្វាន់ ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ១៣គីឡូ ចំនួន ៦រង្វាន់ ទូរទស្សន៍ ៤៣អ៊ីង ចំនួន ៨រង្វាន់ កង្ហាត្រជាក់បញ្ឈរ ចំនួន ១៣រង្វាន់ និងឆ្នាំងដាំបាយអគ្គិសនី ចំនួន ១៤រង្វាន់។ លើសពីនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនយ៉ាងពិសេស គឺការបញ្ចុះតម្លៃពិសេស ១០០ ដុល្លារអាមេរិកភ្លាមៗ សម្រាប់អតិថិជនដែលធ្វើការទិញផលិតផល «SMILE រីករាយសន្សំ» ជាមួយទឹកប្រាក់ធានារ៉ាប់រងចាប់ពី ១០ ០០០ ដុល្លារអាមេរិកឡើងទៅ។ ក្រុមហ៊ុននឹងរៀបចំកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ ដោយប្រើប្រព័ន្ធជ្រើសរើសស្វ័យប្រវត្ត ប្រកបដោយតម្លាភាព សុក្រឹតភាព និងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ជារៀងរាល់ខែផងដែរ។
គោលបំណងក្នុងការផ្តល់ជូនឱកាសឈ្នះ ៤៦រង្វាន់ និងការបញ្ចុះតម្លៃយ៉ាងពិសេសនេះធ្វើឡើង គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ តែងតែយល់ច្បាស់អំពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់ជូននូវសុវត្ថិភាពផ្លូវចិត្ត ព្រមទាំងការការពារហិរញ្ញវត្ថុ និងទឹកប្រាក់បន្ថែមដល់ក្រុមគ្រួសារកម្ពុជាផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ប្តេជ្ញាបន្តភាពជាដៃគូការពារហិរញ្ញវត្ថុ ដែលជាទីទុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕
អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេស កម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ សម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៧ ឆ្នាំមកហើយ។ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក៕