ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ ហត្ថា កាលពីថ្ងៃទី១៣ ខែតុលា បានចុះហត្ថលេខាបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត ដើម្បីបន្តភាពជាដៃគូ និងការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូនការការពារហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជា។ តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ បុគ្គលិកផ្នែកលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ព័ត៌មានលម្អិតអំពីផលិតផលធានារ៉ាប់រងអាយុជីវិត ជូនដល់អតិថិជនរបស់ ធនាគារ ហត្ថា ដើម្បីឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ចំពោះការការពារហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។
ភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតជាមួយ ធនាគារ ហត្ថា ចាប់ពីខែមេសា ឆ្នាំ ២០១៨ បានផ្តល់ភាពជោគជ័យយ៉ាងខ្លាំងដល់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលយើងទទួលបានអត្រាកំណើនសមាសប្រចាំឆ្នាំ (Compound Annual Growth Rate) ប្រមាណ ៦០% ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមន្សក្រៃលែង ក្នុងការបន្តភាពជាគូជាមួយ ធនាគារ ហត្ថា។ ភាពជាដៃគូនេះ ផ្តល់ឱកាសឱ្យយើងបន្តការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់ ធនាគារ ហត្ថា តាមរយៈសេវាដ៏គួរឱ្យទុកចិត្តបំផុត និងហិរញ្ញវត្ថុរឹងមាំ។ ឆ្នាំនេះជាគម្រប់ខួបរយៈពេល ៥ឆ្នាំ ដែលក្រុមហ៊ុនយើងបានប្រតិបត្តិការនៅកម្ពុជា។ យើងបានផ្តល់ការការពារជូនប្រជាជនកម្ពុជាជាង ១២ ម៉ឺននាក់ (គិតត្រឹមខែតុលា ឆ្នាំ ២០២១) ដែលមានទឹកប្រាក់ធានា សរុបជាង ១,៤ ពាន់លាន ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ យើងបានទូទាត់សំណងសរុប ស្មើនឹងទឹកប្រាក់ជាង ៣,៣លានដុល្លារអាមេរិកផងដែរ។ លោកអគ្គនាយក បានបន្ថែមទៀតថា៖ «នៅក្នុងឱកាសដ៏រីករាយនេះ យើងមានសេចក្តីរំភើបក្នុងការប្រកាសលក់ផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយ ឈ្មោះ SMILE រីករាយសន្សំ សម្រាប់ ធនាគារ ហត្ថា ទូទាំងប្រទេស ព្រមជាមួយនឹងការបញ្ចុះតម្លៃពិសេសចំនួន ១០០ ដុល្លារអាមេរិក សម្រាប់អតិថិជន ៣០០នាក់ដំបូង»។
ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកប្រតិបត្តិរបស់ ធនាគារ ហត្ថា ក៏មានប្រសាសន៍ផងដែរថា៖ «ការបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃភាពជាដៃគូ និងកិច្ចសហការរបស់ពួកយើង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា។ ធនាគារ ហត្ថា មានបទពិសោធជិត ៣០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលមានទ្រព្យសកម្ម សរុបប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិក និងគណនីអតិថិជនជិត ៥០ ម៉ឺននាក់ ទូទាំងប្រទេស។ ចក្ខុវិស័យរបស់យើងគឺក្លាយជាធនាគារដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើស ដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ»។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេនៅកម្ពុជា ឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុង ឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការច្នៃប្រឌិតថ្មីជាងគេនៅកម្ពុជា ឆ្នាំ ២០២១ នេះ ដែលផ្តល់ដោយ International Business Magazine ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅសហព័ន្ធអារ៉ាប់រួម។
Call 1800 21 22 88 (ដោយឥតគិតថ្លៃ)
www.sovannaphumlife.com.
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹម ចំនួន ១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨៦៦ លានដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន ១,៥២៥ លានដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជាង ៤០០,០០០ គណនី។
ធនាគារ ហត្ថា បានធ្វើការដំឡើងប្រព័ន្ធធនាគារស្នូលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថល ដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយនាពេលឆាប់ៗនេះ ធនាគារ ហត្ថា មានផែនការដាក់ចេញនូវសេវាកម្មធនាគារជាច្រើនទៀតដើម្បីបម្រើដល់អតិថិជនឱ្យកាន់តែប្រសើរឡើង។
Call 1800 21 22 22 (ដោយឥតគិតថ្លៃ)
www.hatthabank.com.