ទំនួលខុសត្រូវសង្គម
វណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បានចាត់ថ្នាក់
ការលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅក្នុងគម្រោងទំនួលខុសត្រូវសង្គម (CSR)របស់ខ្លួន អោយក្លាយទៅជាអាទិភាពមួយ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មខ្នាតតូចរបស់ស្ត្រីតាមរយៈ Lady Saving Group ។
គោលបំណងរបស់ក្រុមហ៊ុន ធ្វើឡើងគឺស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស ដើម្បីបង្កើនសមភាពសេដ្ឋកិច្ច និងសង្គម...
សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា ជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បាននឹងកំពុងប្តេជ្ញាចិត្តចំពោះគម្រោង “ទំនួលខុសត្រូវសង្គម” (CSR) របស់ខ្លួនទៅកាន់កម្រិតថ្មីមួយទៀត ដោយផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលប្រតិបត្តិការអាជីវកម្មខ្នាតតូច។ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំលើថាមពលរបស់ស្ត្រី និងសក្តានុពលរបស់ពួកគេដែលនឹងជះឥទ្ធិពល វិជ្ជមានដល់...
គណៈគ្រប់គ្រង សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ បានចុះទៅសាលាបឋមសិក្សាអូរទូច ដែលមានទីតាំងស្ថិតនៅ ភូមិអូរទូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីផ្តល់សម្ភារសិក្សា និងម៉ាស់ការពារដល់ប្អូនៗសិស្សានុសិស្សចំនួន ៣១១ នាក់។ លើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានឧបត្ថម្ភថវិកា ១ លានរៀល ដល់សាលាសម្រាប់ការសាងសង់ ឬជួសជុលផ្សេងៗផងដែរ។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនឆត្រធំៗដល់សាលារៀន ដើម្បីជាជម្រកម្លប់ដល់...
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានចូលរួមបរិច្ចាគមីកញ្ចប់ ៥០០កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់អំណោយ ជូនឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ...
- 1
- 2