អាជីវករលក់គ្រឿងទេសដែលកំពុងខិតខំប្រឹងប្រែងតស៊ូម្នាក់គឺអ្នកស្រី ប្រាក់ លឹម ហៀង ហាក់មានប្រៀបជាងអាជីវករផ្សេងទៀតនៅក្នុងសង្កាត់របស់គាត់ ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សហគ្រិនស្ត្រីដែលមានគំនិតច្នៃប្រឌិតរូបនេះ បានរៀបចំយុទ្ធសាស្រ្តអាជីវកម្មរបស់គាត់រួចហើយសម្រាប់រដូវក្តៅនេះ និងរដូវភ្លៀងខាងមុខ ដោយទិញទំនិញសំខាន់ៗស្តុកទុកជាច្រើន ដើម្បីជួយឱ្យអាជីវកម្មរបស់គាត់បន្តរីកចម្រើន និងធានាថាគាត់មានស្តុកទំនិញគ្រប់គ្រាន់សម្រាប់អតិថិជនរបស់គាត់។

ការផ្តល់មូលនិធិរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ដល់សហគ្រិនស្ត្រីរូបនេះ ដែលជាគម្រោងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅក្នុងឆ្នាំនេះ បានឈានមកដល់ពេលវេលាដ៏សំខាន់ហើយសម្រាប់ អ្នកស្រីលឹម ហៀង ដែលអ្នកស្រីគ្រោងនឹងប្រើប្រាស់ដើមទុននេះ ដើម្បីវិនិយោគលើការទិញទំនិញស្តុកទុកបន្ថែមសម្រាប់ការផ្លាស់ប្តូរតាមរដូវកាល។

អ្នកស្រី លឹម ហៀង អាយុ៣៩ឆ្នាំ បានថ្លែងបន្តថា ៖«គម្រោងផ្តល់កម្ចីខ្នាតតូចដោយឥតគិតការប្រាក់នេះ គឺពិតជាល្អណាស់សម្រាប់ខ្ញុំក្នុងរដូវក្ដៅនេះ។ ខ្ញុំអាចទិញទំនិញស្តុកទុកបានជិតមួយឆ្នាំ ជាមួយនឹងកម្ចីចំនួន៣០០ដុល្លារ ព្រោះតម្លៃទំនិញបច្ចុប្បន្នគឺថោកជាងរដូវភ្លៀង។ ខ្ញុំក៏អាចរកប្រាក់ចំណេញបានខ្លះដែរ ពីព្រោះវាជាកម្ចីឥតការប្រាក់»។

អ្នកស្រីគឺជាមនុស្សម្នាក់ក្នុងចំណោម៥នាក់ ដែលត្រូវបានជ្រើសរើសដោយសុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់គម្រោង ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ជាគម្រោងផ្តល់មូលនិធិដល់សហគ្រិនស្ត្រីដែលប្រតិបត្តិការអាជីវកម្មខ្នាតតូច ដោយសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Women Entrepreneurs Act។ អ្នកស្រីលឹម ហៀង គឺជាសហគ្រិនដែលមានការតាំងចិត្តខ្ពស់។ អ្នកស្រីខិតខំតស៊ូ មិនចុះចាញ់ សូម្បីតែបន្ទាប់ពីអាជីវកម្មបោកអ៊ុត និងស្ប៉ារបស់គាត់បានដួលរលំក្នុងអំឡុងពេលវិបត្តិជំងឺកូវីដក៏ដោយ។ ផ្ទុយទៅវិញ អ្នកស្រីបានបន្តបើកហាងលក់គ្រឿងទេស ដែលជួយលើកកម្ពស់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ជាពិសេសទឹកឃ្មុំដែលអ្នកស្រីទិញមកពីខេត្តមណ្ឌលគិរី ជាខេត្តដែលល្បីល្បាញដោយារទឹកឃ្មុំព្រៃ និងពេញនិយមក្នុងចំណោមអតិថិជនរបស់គាត់ផងដែរ។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា ៖«វាពិតជាគួរឱ្យរំភើបណាស់ ដែលបានមើលឃើញស្ត្រីកំពុងឈានជើងចូលទៅក្នុងពិភពជំនួញ ជាមួយជំនាញ ឬធនធានហិរញ្ញវត្ថុមានកម្រិត។ គោលដៅនៃគម្រោង ទំនួលខុសត្រូវសង្គម (CSR) របស់យើងគឺជំរុញទឹកចិត្តសហគ្រិនស្ត្រីទាំងនេះ ហើយយើងសង្ឃឹមថាជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏តិចតូចរបស់យើងនេះ ពួកគាត់អាចក្លាយជាសហគ្រិនដែលមានភាពរីកចម្រើន និងទទួលបានសុវត្ថិភាពហិរញ្ញវត្ថុផងដែរ»។

សុវណ្ណាភូមិ ឡាយហ្វ៍ បានចាប់ផ្តើមយុទ្ធនាការ ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនដោយឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី “Women Run 10k 2023” ក្នុងទិវាអន្តរជាតិនារី ៨មីនា។ ព្រឹត្តិការណ៍រត់ប្រណាំងនោះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយសុវណ្ណាភូមិ ឡាយហ្វ៍បានសន្យាថានឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់គម្រោងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន។

អ្នករត់ប្រណាំងប្រមាណ ១ ៦០០ នាក់ បានចូលរួមក្នុងការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារវត្តបទុមវតី មហាវិថីសុធារស រាជធានីភ្នំពេញ ក្នុងនោះក៏មានការរត់កម្សាន្ត លក្ខណៈគ្រួសារ និងកុមារក្នុងចម្ងាយ ៤ គីឡូម៉ែត្រផងដែរ។ សុវណ្ណាភូមិ ឡាយហ្វ៍នឹងផ្តល់ថវិកាចំនួន ២ ០០០ ដុល្លារសម្រាប់គម្រោង ទំនួលខុសត្រូវសង្គម (CSR) ដែលក្នុងនោះ ៥០០ ដុល្លារនឹងផ្តល់ទៅឱ្យ Lady Saving Group ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលកំពុងដំណើរការរបស់ខ្លួន ខណៈសហគ្រិនចំនួន៥រូប ដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់កម្ចីចំនួន ៣០០ ដុល្លារដោយគ្មានការប្រាក់។ ប្រាក់កម្ចីគ្មានការប្រាក់នេះនឹងត្រូវបញ្ជូនតាមរយៈ Lady Saving Group ហើយកម្ចីត្រូវសងត្រឡប់វិញក្នុង រយៈពេល១០ខែ។ បន្ទាប់មក ប្រាក់នោះនឹងត្រូវបានចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីផ្សេងទៀតដែលស័កិ្កសមនិងទទួល។ អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group ថ្លែងថា ៖«គម្រោងទំនួលខុសត្រូវសង្គម (CSR) របស់សុវណ្ណាភូមិ ឡាយហ្វ៍ អាចជាកាតាលីករមួយសម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រីដែលគាំទ្រសេដ្ឋកិច្ចរបស់យើង។ ពួកគាត់នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិរបស់យើង តាមរយៈការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ ក្លាយជាគំរូ និងកា្លយជាអ្នកដឹកនាំនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ»។

សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions សម្រាប់អ្នកចូលរួមទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ។

ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៕

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕