ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ា អ៉ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) ដែលមានទ្រព្យសម្បត្តិសរុបជាង 8.89 ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ 1991។ សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង ធនាគារ កាណាឌីយ៉ានិង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ។

សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានផ្តល់អាជ្ញាប័ណ្ណពេញលេញជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី24 ខែធ្នូ ឆ្នាំ2015 ហើយបានចាប់ផ្តើមប្រតិបត្តិការនៅ ឆ្នាំ2016។

ដោយមានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ភាគហ៊ុនទាំងពីរ បូករួមទាំងការកំណត់ទុក “អតិថិជនជាចម្បង” ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងអភិវឌ្ឍផលិតផល និងសេវាកម្មយ៉ាងសមស្រប ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនកម្ពុជា។

បេសកម្មរបស់យើង​

ចក្ខុវិស័យរបស់យើង​

យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជាអត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។

យើងខ្ញុំប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងការផ្តល់ជូនការការពារ និងសេវាកម្មល្អឥតខ្ចោះចំពោះអតិថិជនរបស់យើងខ្ញុំ តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញចែកចាយជាច្រើន។