ជំហានទី 1: ចូលទៅកាន់កម្មវិធី Canadia Bank Mobile App រួចបញ្ចូលលេខសម្ងាត់របស់អ្នក

ជំហានទី 2: ចុចលើប៊ូតុង “ទូទាត់ប្រាក់”

ជំហានទី 3: ជ្រើសរើសយកពាក្យ “Insurance”

ជំហានទី 4: ជ្រើសរើសយកពាក្យ “Sovannaphum Life Assurance Plc.”

ជំហានទី 5: ជ្រើសរើសគណនីធនាគារ កាណាឌីយ៉ា របស់លោកអ្នក

ជំហានទី 6: បញ្ចូលលេខពាក្យស្នើសុំ (11 ខ្ទង់) ឬ លេខបណ្ណសន្យារ៉ាប់រង (10 ខ្ទង់)

ជំហានទី 7: បញ្ចូលចំនួនបុព្វលាភធានារ៉ាប់រង

ជំហានទី 8: បំពេញឈ្មោះលោកអ្នកនៅកន្លែង “Note”

ជំហានទី 9: ចុចលើប៊ូតុង “បន្ត”

ជំហានទី 10: សូមផ្ទៀងផ្ទាត់ព័ត៌មានម្តងទៀត រួចចុច “បញ្ជាក់”ហើយបញ្ចូលលេខសម្ងាត់ជាការស្រេច

ជំហានទី 11: បន្ទាប់មកលោកអ្នកនឹងឃើញសារបង្ហាញថា “ទូទាត់បានសម្រេច”

*សម្គាល់៖

1. ការបង់បុព្វលាភធានារ៉ាប់រងដំបូង៖ អតិថិជនថ្មីអាចបង់បុព្វលាភដំបូងតាមរយៈ Canadia Bank Mobile App បានចំពោះតែផលិតផលធានារ៉ាប់រងដែលមានទឹកប្រាក់ធានាជា ប្រាក់ដុល្លារតែប៉ុណ្ណោះ។

2. ការបង់បុព្វលាភធានារ៉ាប់រងបន្ត៖ ការបង់បុព្វលាភបន្តតាមរយៈ Canadia Bank Mobile App អាចធ្វើបានទាំង រូបិយបណ្ណដុល្លារ និងរៀល អាស្រ័យទៅតាមរូបិយបណ្ណនៃផលិតផលធានារ៉ាប់រងនីមួយៗ។