ជំហានទី 1: ចូលទៅកាន់កម្មវិធី Cambodia Post Bank Mobile App រួចបញ្ចូលលេខសម្ងាត់របស់អ្នក
ជំហានទី 2: ចុចលើប៊ូតុង “Payments”
ជំហានទី 3: ជ្រើសរើសយកពាក្យ “សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី”
ជំហានទី 4: ជ្រើសរើសគណនីធនាគារ Cambodia Post របស់លោកអ្នក
ជំហានទី 5: បញ្ចូលលេខពាក្យស្នើសុំ (11 ខ្ទង់) ឬ លេខបណ្ណសន្យារ៉ាប់រង (10 ខ្ទង់)
ជំហានទី 6: បញ្ចូលចំនួនបុព្វលាភធានារ៉ាប់រង
ជំហានទី 7: ចុចលើប៊ូតុង “បន្ទាប់”
ជំហានទី 8: សូមផ្ទៀងផ្ទាត់ព័ត៌មានម្តងទៀត រួចចុច “បន្ទាប់”បញ្ចូលលេខកូដសំងាត់ដែលបានផ្ញើសារទៅកាន់ ទូរស័ព្ទរបស់លោកអ្នក
ជំហានទី 9: បន្ទាប់មកលោកអ្នកនឹងឃើញសារបង្ហាញថា “ទូទាត់បានសម្រេច”
*សម្គាល់៖
1. ការបង់បុព្វលាភធានារ៉ាប់រងដំបូង៖ អតិថិជនថ្មីអាចបង់បុព្វលាភដំបូងតាមរយៈ Cambodia Post Bank Mobile App បានចំពោះតែផលិតផលធានារ៉ាប់រងដែលមាន ទឹកប្រាក់ធានាជាប្រាក់ដុល្លារតែប៉ុណ្ណោះ។
2. ការបង់បុព្វលាភធានារ៉ាប់រងបន្ត៖ ការបង់បុព្វលាភបន្តតាមរយៈ Cambodia Post Bank Mobile App អាចធ្វើបានទាំង រូបិយបណ្ណដុល្លារ និងរៀល អាស្រ័យទៅតាមរូបិយបណ្ណនៃផលិតផលធានារ៉ាប់រងនីមួយៗ។