គណៈគ្រប់គ្រង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៣ បានរៀបចំកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាបូរីកម្មករ ដែលមានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានឧបត្ថម្ភថវិកា ១ លានរៀល សម្ភារការិយាល័យ និងឆត្រធំទៅកាន់សាលារៀន។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់ សម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សចំនួន ៣៣០នាក់ និងផ្តល់ជូនសម្ភារប្រើប្រាស់មួយចំនួនសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់។
ការធ្វើទំនួលខុសត្រូវសង្គម (CSR) ជាគោលបំណងមួយរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ធ្វើឡើងដើម្បីចូលរួមចំណែកជួយផ្តល់នូវ សម្ភារសិក្សាដល់សិស្សានុសិស្សដែលមានការខ្វះខាត សម្ភារសិក្សាមួយចំនួនបន្ថែមជូនសាលារៀនដើម្បីជួយជំរុញការសិក្សារបស់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងផ្តល់ជូនសម្ភារសិក្សាមួយចំនួនសម្រាប់សិស្សពូកែផងដែរ។
បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនជាសម្ភារការិយាល័យ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកដល់គណៈគ្រប់គ្រងសាលារៀនផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងស្រុក ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង ២២ ម៉ឺននាក់ ទូទាំងប្រទេសកម្ពុជា។
យើងក៏បានចូលរួមចំណែកទំនួលខុសត្រូវសង្គម (CSR) ទៅកាន់សហគមន៍របស់យើង ជាពិសេសការជួយដល់កុមារកម្ពុជា។
នាយកសាលា លោក យឹម ពុទ្ធ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងក៏សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា សម្ភារការិយាល័យ និងថវិកាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស”។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាការឧបត្ថម្ភថវិកា ១ លានរៀល រួមទាំងសម្ភារសិក្សាចំនួន ៣៣០ កញ្ចប់ សម្រាប់សិស្សានុសិស្ស និងសម្ភារចំនួន ១២ កញ្ចប់ សម្រាប់លោកគ្រូ អ្នកគ្រូ នៅខេត្តព្រះសីហនុ នឹងជួយសម្រាលបន្ទុកដល់សិស្សានុសិស្ស និងសាលារៀន»។
«សកម្មភាពចូលរួមក្នុងការងារសង្គមនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងទំនុកចិត្ត» ដែលស្របទៅនឹងការប្តេជ្ញាចិត្តរបស់យើងគឺ «នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា»។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨ .៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពី ឆ្នាំ ១៩៩១។
សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស.
និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕