ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា នឹងធ្វើ​ការផ្តល់​ជូន​ឱកាស​ឈ្នះ ៤៦ រង្វាន់ និង​ការបញ្ចុះ​តម្លៃ​ពិសេស​ដែលសរុប​ជាសាច់​ប្រាក់​ច្រើន​ជាង ១៦០ លានរៀល ​សម្រាប់​អតិថិជន ​ដែលបាន​ទិញ​ផលិតផល «SMILE រីករាយសន្សំ» ចាប់ពី​ថ្ងៃទី១៥ ខែសីហា រហូត​ដល់ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣​ របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់​សាខា​ធនាគារ ហត្ថា ទូទាំង​ប្រទេស។

ការផ្តល់​ជូន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ ​នឹងធ្វើ​ឡើងជា​រៀងរាល់​ខែ​ហើយ​រង្វាន់​ដែលផ្តល់​ជូន​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​រួមមាន ម៉ូតូ Honda Dream ២០២៣ ចំនួន ១ រង្វាន់ ខ្សែក មាស​ទម្ងន់ ២ជី ចំនួន​ ៤រង្វាន់ ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់ ១៣គីឡូ​ ចំនួន ៦រង្វាន់ ទូរទស្សន៍​ ៤៣អ៊ីង ចំនួន ៨រង្វាន់ កង្ហា​ត្រជាក់​បញ្ឈរ ចំនួន ១៣រង្វាន់ និងឆ្នាំង​ដាំបាយ​អគ្គិសនី ចំនួន ១៤រង្វាន់។ លើសពីនេះ ក្រុមហ៊ុន​ក៏មានការផ្តល់​ជូន​យ៉ាងពិសេស គឺការបញ្ចុះ​តម្លៃ​ពិសេស ១០០ ដុល្លារ​អាមេរិក​ភ្លាមៗ​ សម្រាប់​អតិថិជន​ដែលធ្វើ​ការទិញ​ផលិតផល «SMILE រីករាយសន្សំ» ជាមួយ​ទឹកប្រាក់​ធានា​រ៉ាប់រង​ចាប់ពី ១០ ០០០ ដុល្លារ​អាមេរិក​ឡើងទៅ។ ក្រុមហ៊ុន​នឹងរៀបចំ​កម្មវិធី​ចាប់រង្វាន់​ដ៏អស្ចារ្យ​នេះ ដោយប្រើ​ប្រព័ន្ធ​ជ្រើសរើស​ស្វ័យប្រវត្ត ប្រកបដោយ​តម្លាភាព សុក្រឹតភាព និងមាន​ការផ្សាយផ្ទាល់​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ ជារៀងរាល់​ខែ​ផងដែរ។

គោលបំណង​ក្នុងការផ្តល់​ជូន​ឱកាស​ឈ្នះ ៤៦រង្វាន់ និងការបញ្ចុះ​តម្លៃ​យ៉ាងពិសេស​នេះ​ធ្វើ​ឡើង គឺ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ទាំងអស់​ ដែលបាន​គាំទ្រ និងផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន។​ ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ក្រុមហ៊ុន​ធានា​​រ៉ាប់រង​អាយុជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែ​យល់ច្បាស់​អំពី​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា និងបានផ្តល់​ជូន​នូវ​សុវត្ថិភាព​ផ្លូវចិត្ត ព្រមទាំង​ការការពារ​ហិរញ្ញវត្ថុ និង​ទឹកប្រាក់​បន្ថែម​ដល់​ក្រុមគ្រួសារ​កម្ពុជា​ផងដែរ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ ប្តេជ្ញា​បន្តភាព​ជាដៃគូ​ការពារ​ហិរញ្ញវត្ថុ ដែលជា​ទីទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅទូទាំង​ប្រទេស។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕

អំពីធនាគារ ហត្ថា

ធនាគារ ហត្ថា គឺជា​ធនាគារពាណិជ្ជ​ដែលបាន​ផ្តល់​សេវាហិរញ្ញវត្ថុ​ក្នុង​ប្រទេស កម្ពុជា​អស់​រយៈពេល​ជិត ៣០ ឆ្នាំ និងបានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាងទូលំទូលាយ​ សម្រាប់​អតិថិជន រួមមាន​ប្រាក់កម្ចី ប្រាក់​បញ្ញើសន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ​ទៅកាន់​ធនាគារ​ក្នុងស្រុក សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស សេវា​អេធីអឹម សេវា​ធនាគារ​ចល័ត (Hattha Mobile) សេវា​បើក​ប្រាក់​បៀវត្សរ៍ ក៏ដូចជា​ភ្នាក់ងារ​ធានា​រ៉ាប់រង និងសេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធ​របស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង​ក្រុមហ៊ុន​ជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី៥ នៅក្នុង​ព្រះរាជា​ណាចក្រ​ថៃ ​ដែលបាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជូនអតិថិជន​របស់ខ្លួន​អស់​រយៈពេល ៧៧ ឆ្នាំ​មកហើយ។ ធនាគារ ក្រុងស៊្រី គឺជា​សមាជិក​យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ MUFG ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បង្អស់​នៅ​ជប៉ុន និង​ជាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏ធំមួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំៗ​ផ្សេងទៀត​នៅលើ​ពិភពលោក៕