អ្នកស្រី ហួន ផល្លី បានធំធាត់ឡើងដោយឃើញឪពុករបស់គាត់បើកអាជីវកម្មផលិតស្បែកជើងដោយដៃ ក៏បានសម្រេចចិត្តដើរតាមគន្លងរបស់ឪពុកគាត់ និងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅខេត្តកណ្តាល។ ដោយទទួលបានការបំផុសគំនិតពីភាពជោគជ័យរបស់ឪពុកគាត់ ម្តាយកូន២ដ៏មានទេពកោសល្យរូបនេះ បានបើកអាជីវកម្មមួយឈ្មោះ Khmer Corp ដែលផលិតស្បែកជើងបុរស និងនារី ដែលមានគុណភាពល្អសម្រាប់ទីផ្សារក្នុងស្រុក និងលក់តាមអនឡាញ។

អ្នកស្រី ផល្លី អាយុ ៣២ឆ្នាំថ្លែងថា ៖«ខ្ញុំបានរៀនធ្វើស្បែកជើងតពីឪពុករបស់ខ្ញុំ និងតាមរយៈការមើលវីដេអូក្នុង Youtube ។ ឪពុករបស់ខ្ញុំត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងសហគមន៍ ដោយសារស្នាដៃផលិតស្បែកជើងធ្វើដោយដៃរបស់គាត់ ប៉ុន្តែខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់បានបិទហាងរបស់គាត់ឈប់ផលិតទៀត។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តបន្តកេរ្តិ៍ដំណែលរបស់គាត់»។ សហគ្រិនស្ត្រីដែលបង្កើតជំនួញដោយខ្លួនឯងនេះ បានប្រើប្រាស់ប្រាក់សន្សំ និងកម្ចីពីធនាគារ ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន។ ភាពជោគជ័យរបស់គាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ពីការសហការរួមគ្នារវាងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងLady Saving Group ក្នុងការផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់សហគ្រិនខ្នាតតូចចំនួន ៥នាក់, ជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំនេះ។ ហើយលោកស្រី ផល្លីគឺសហគ្រិនស្ត្រីទី៤ ដែលទទួលបានកម្ចីនេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាមួយភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងទំនុកចិត្ត បានចាប់ផ្តើមយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ដោយបានឧបត្ថម្ភកម្មវិធីរត់ប្រណាំងស្រ្តី «Women Run 10k 2023» ក្នុងទិវាអន្តរជាតិនារី ៨ មីនា។ ពិធីរត់ប្រណាំងនោះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយសុវណ្ណាភូមិ ឡាយហ្វ៍បានសន្យាថានឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់គម្រោងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ដើម្បីជួយដល់សហគ្រិនស្ត្រីដែលបើកអាជីវកម្មខ្នាតតូច។ អ្នករត់ប្រណាំងប្រមាណ ១ ៦០០ នាក់ បានចូលរួមក្នុងការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារវត្តបទុមវតី មហាវិថីសុធារស រាជធានីភ្នំពេញ ក្នុងនោះក៏មានការរត់កម្សាន្ត លក្ខណៈគ្រួសារ និងកុមារក្នុងចម្ងាយ ៤ គីឡូម៉ែត្រផងដែរ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា ៖«យើងទទួលស្គាល់ថាការផ្តល់ហិរញ្ញប្បទានដល់សហគ្រិនស្ត្រី អាចបង្កើតនូវឥទ្ធិទ្វេគុណដ៏អស្ចារ្យ ព្រោះវានឹងធ្វើឱ្យពួកគេរឹងមាំ និងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។ «ជាមួយការគាំទ្រដ៏ត្រឹមត្រូវនេះ ថ្នាក់ដឹកនាំសហគ្រិនស្ត្រី អាចនាំមកនូវការផ្លាស់ប្តូរនៅកម្រិតមូលដ្ឋាន តាមរយៈការបង្កើតការងារ»។ សុវណ្ណាភូមិ ឡាយហ្វ៍ បានសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Women Entrepreneurs Act ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី។

សុវណ្ណាភូមិ ឡាយហ្វ៍នឹងផ្តល់ថវិកាចំនួន ២ ០០០ ដុល្លារសម្រាប់គម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលក្នុងនោះ៥០០ ដុល្លារនឹងផ្តល់ទៅឱ្យ Lady Saving Group ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលកំពុងដំណើរការរបស់ខ្លួន ខណៈសហគ្រិនដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់កម្ចីចំនួន ៣០០ដុល្លារ ដោយគ្មានការប្រាក់។ ស្ត្រីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលចាប់ផ្តើមអាជីវកម្មខ្លួនឯងផ្សេងទៀត ដូចអ្នកស្រីផល្លីនេះ។ អ្នកស្រីផល្លី ដែលផលិតស្បែកជើងពីផ្ទះរបស់គាត់ នៅភូមិព្រែកក្របៅ៣ ខណ្ឌខ្សាច់កណ្តាល និងមានបុគ្គលិកចំនួន ៤នាក់បានលើកឡើងថា៖ «ខ្ញុំត្រូវបានលើកទឹកចិត្ត ដែលLady Saving Group ផ្តល់កម្ចីឥតការប្រាក់ដល់ខ្ញុំ ប្រាក់នេះនឹងផ្តល់ឱ្យខ្ញុំនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ ហើយខ្ញុំអាចប្រើថវិកានេះទៅទិញវត្ថុធាតុដើមបន្ថែម ដើម្បីបង្កើនការផលិតស្បែកជើងរបស់ខ្ញុំ។ មហិច្ឆតារបស់ខ្ញុំគឺចង់ឱ្យទីផ្សារលក់ទំនិញធ្វើដោយដៃរបស់ខ្ញុំរីកសុះសាយនៅទូទាំងប្រទេសកម្ពុជា»។ Lady Saving Group កំពុងធ្វើការឆ្ពោះទៅរកការកែលម្អសុខុមាលភាពរបស់សហគ្រិនស្ត្រី ដោយរៀបចំកម្មវិធីបណ្តុះបណ្តាលជាប្រចាំស្តីពីភាពជាអ្នកដឹកនាំ និងភាពជាសហគ្រិន ផ្តល់ការណែនាំ និងបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាដើម។ អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា ៖«ការចូលរួមពីវិស័យឯកជន គឺចាំបាច់ណាស់ក្នុងការនាំមកនូវធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចរបស់យើង។ ការចូលរួមរបស់ពួកគេ គឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់ស្ត្រីដែលបង្កើតអាជីវកម្មដោយខ្លួនឯង ដែលពួកគេតែងប្រឈមហានិភ័យនៅលើទីផ្សារ»។ សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions សម្រាប់អ្នកចូលរួមទិវារត់ប្រណាំងស្ត្រី១០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៣។
ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៕

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕