ពិធីសម្ពោធជាផ្លូវការនូវផលិតផល SMILE គម្រោងការសិក្សា ១៥/១៥ និង ១០/១០

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សម្ពោធជាផ្លូវការនូវផលិតផល SMILE គម្រោងការសិក្សា ១៥/១៥ & ១០/១០

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និង ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ 

សុវណ្ណាភូមិ ឡាយហ្វ៍ យល់ច្បាស់ពីក្តីស្រឡាញ់ដែលឪពុកម្តាយកម្ពុជាគ្រប់រូបមានចំពោះកូនៗ ដូច្នេះ ក្រុមហ៊ុនមានមោទនភាពជាខ្លាំងដោយបាននាំមកជូននូវផលិតផល SMILE គម្រោងការសិក្សា 15/15 & 10/10 សម្រាប់គ្រួសារកម្ពុជា។ គួរកត់សម្គាល់ថា គ្រួសារកម្ពុជាកាន់តែយល់ និង ផ្តល់អាទិភាព ខ្ពស់ចំពោះការសិក្សារបស់កូនៗ។ ពួកគាត់ជឿជាក់ថា ការអប់រំខ្ពស់គឺជាមាគ៌ាមួយដែលនាំកូនៗទៅរកភាពជោគជ័យក្នុងជីវិត។ ដោយសារហេតុនេះហើយបានជាក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ខិតខំបង្កើត ផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្តោតទៅលើការសិក្សាដែលមានទាំងអត្ថប្រយោជន៍ការពារ និង សន្សំ ជាមួយនឹងតម្លៃបង់បុព្វលាភ សមរម្យ។

ការសម្ពោធផលិតផលថ្មីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2017 នៅ Kids City ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឪពុកម្តាយ និង  កូនតូចៗជាច្រើនគ្រួសារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់  ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ កាណាឌីយ៉ា ផងដែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូនជាមួយនឹងព័ត៌មានអំពីផលិតផល សំណើច និង ភាពសប្បាយរីករាយរបស់កុមារតូចៗ និង ឪពុកម្តាយជាមួយនឹងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ ស្នាមញញឹម និង សប្បាយរីករាយរបស់កុមារ គឺជាក្តីសុខដែលឪពុកម្តាយគ្រប់រូបប្រាថ្នាចង់បាន។

សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីការពារសេចក្តីស្រឡាញ់ និង ស្នាមញញឹមរបស់គ្រួសារកម្ពុជាជាមួយផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ SMILE គម្រោងការសិក្សា 15/15 & SMILE គម្រោងការសិក្សា 10/10។ ជាមួយគ្នានេះផងដែរលោក Arjan Wes អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានមតិយោបល់ថា “ផលិតផលថ្មីនេះគឺមានភាពងាយស្រួលក្នុងការយល់ ហើយឪពុកម្តាយភាគច្រើនប្រាកដជាចង់ប្រើប្រាស់ផលិតផលថ្មីនេះដើម្បីការពារអនាគតកូនៗរបស់ពួកគេ។ ប្រភេទផលិតផលនេះគឺត្រូវបានស្គាល់ និង ពេញនិយមនៅជុំវិញពិភពលោក ហើយនេះគឺជាជំហ៊ានដំបូងសម្រាប់ទីផ្សារកម្ពុជា។ លោកបានមានមតិយោបល់បន្ថែមទៀតថា “គ្មានឪពុកម្តាយណាដែលមិនចង់ថែរក្សា និង ការពារអនាគតកូនៗរបស់គេឡើយ ហើយក្រុមហ៊ុនមានមោទនភាពខ្លាំងចំពោះផលិតផលនេះ”។

សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់ថាផលិតផលថ្មីនេះនឹងជួយឲ្យឪពុកម្តាយគ្រប់រូបមានភាពកក់ក្តៅ និង អស់កង្វល់ពីបញ្ហាហិរញ្ញវត្ថុសម្រាប់កូនៗក្នុងការទទួលបានការសិក្សាអប់រំខ្ពស់ ហើយក្តីប្រាថ្នាដែលចង់ឲ្យកូនទទួលបានការអប់រំ និង អនាគតភ្លឺស្វាងនឹងនៅតែទទួលបានទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។

Sovannaphum_Life_Product_Launch_kids