ភ្នំពេញ ថ្ងៃទី ០៨ មីនា៖ “ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ​ ឡាយហ្វ៍” ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដើម្បីជំរុញស្រ្តីបំបែកឯតទគ្គកម្មថ្មី លើកកម្ពស់សមភាពយេនដ័រ និងរំលឹកដល់វីរភាពស្រ្តី ត្រូវបានចូលរួមក្រោមអធិបតីភាពលោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងរាជនីក្រមា មាន សូនីតា ជាតារាតំណាង ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម។ ព្រឹតិ្តការណ៍ស្រ្តីលើកដំបូងនេះពិតជាបានជំរុញ និងទាក់ទាញស្រ្តីរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានឲ្យចូលរួម។

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ ប្រកបដោយភាពរីករាយថា “ទីបំផុតព្រឹត្តិការណ៍ថ្នាក់ជាតិលើកដំបូងបង្អស់មិនធ្លាប់មានសម្រាប់ស្ត្រី ត្រូវបានលេចចេញជារូបរាងដោយជោគជ័យ”។

លោកបានបន្តទៀតថា “ស្ត្រីកម្ពុជា ពិតជាសកម្ម និងបង្ហាញស្នាដៃក្នុងវិស័យជាច្រើន ដូចជាក្នុងវិស័យរដ្ឋាភិបាល មុខជំនួញ និងសង្គម។ ប្រសិនបើយើងសួរស្ត្រីដែលបានចូលរួមក្នុងទិវារត់ប្រណាំងស្ត្រី ១០គ.ម នោះពួកគាត់នឹងផ្តល់ចម្លើយដូចគ្នាគឺ “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍” ជានិមិត្តរូបស្រ្តីនៃ ភាពរឹងមាំ ការតស៊ូ និងការមិនចុះញ៉ម។"

លោកក៏បានបន្ថែមទៀតថា “យើងមានសារផ្តាំផ្ញើដល់ស្ត្រីទាំងអស់ពេលកំពុងផ្តោតលើការបំបែកឯតទគ្គកម្មថ្មី សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះជានិច្ចដើម្បីផ្តល់ការគាំទ្រតាមរយៈការការពារហិរញ្ញវត្ថុគ្រួសារអ្នក ដូច្នេះអ្នកអាចទទួលបានសន្តិភាពផ្លូវចិត្តដើម្បីផ្តោតការយកចិត្តទុកដាក់ ១០០% ដើម្បីបំបែកឯត្តទគកម្មថ្មី។ យើងខ្ញុំសូមអំពាវនាវ ឲ្យស្ត្រីទាំងអស់យកចិត្តទុកដាក់លើសុខភាពរបស់ពួកគេ និងបន្តចូលរួមក្នុងទិវានេះនៅឆ្នាំបន្ទាប់ៗឲ្យកាន់តែច្រើនឡើងៗ។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ​ ឡាយហ្វ៍៖

ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានពេញចិត្ត ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០នាក់ បានផ្តល់ទំនុកចិត្តមកលើ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងខ្លំាង តាមរយៈការកើនឡើងនៃចំនួន​    បណ្ណសន្យារ៉ាប់រង ដែលបានផ្តល់ជូនអតិថិជន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ៕​