បានទាំងសន្សំ! បានទាំងការពារ!

តើអ្វីទៅជា?

គឺជាផលិតផលសន្សំ និងការពារមួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរុិនស៍ ភីអិលសុី ដែលកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានភាពបត់បែន។ ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលមានបំណងទទួលបានការការពារ និងការសន្សំ ដើម្បីបំពេញតម្រូវការ ឬគគ្រោងហិរញ្ញវត្ថុណាមួយនាពេលអនាគត។

អត្ថប្រយោជន៍

  • ទទួលបានទឹកប្រាក់បន្ថែម 5% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានារៀងរាល់៥ឆ្នាំម្តងក្នុងអំឡុងពេលនៃការធានារ៉ាប់រង និងអត្ថប្រយោជន៍បន្ថែមទៀត(បើមាន)(1)
  • ទទួលបាន​អត្ថប្រយោជន៍រហូតដល់ 140% នៃទឹកប្រាក់ដែលត្រូវបានធានានៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង(2)
  • ទទួលបាន​ 200% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានា ក្នុងករណីមរណភាព ឬពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់(3)

លក្ខណៈផលិតផល

អាយុរបស់អ្នកដែលត្រូវបានធានា ចាប់ 5ឆ្នាំ ដល់ 60 ឆ្នាំ
អាយុផុតកំណត់នៃការធានា 65 ឆ្នាំ
ទឹកប្រាក់ដែលត្រូវបានធានា ចាប់ពី $5,000 ឡើងទៅ
រយៈពេលធានារ៉ាប់រង 5ឆ្នាំ ដល់ 20ឆ្នាំ
រយៈពេលបង់បុព្វលាភរ៉ាប់រង ស្មើនឹងរយៈពេលធានារ៉ាប់រង
របៀបបង់បុព្វលាភរ៉ាប់រង ប្រចាំ ខែ ត្រីមាស ឆមាស ឬឆ្នាំ
ក្នុងករណីដែលអ្នកដែលត្រូវបានធានាជាអនីតិជនដែលមានអាយុក្រោម18ឆ្នាំ ឳពុកម្តាយ ឬអាណព្យាល ត្រូវតែមានបណ្ណសន្យារ៉ាប់រងអាយុជីវិតមួយយ៉ាងតិច ជាមួយនឹងទឹកប្រាក់ដែលត្រូវបានធានាយ៉ាងតិចស្មើនឹងទឹកប្រាក់ដែលត្រូវបានធានានៃបណ្ណសន្យារ៉ាប់រងនេះ។

ឧទាហរណ៍៖

លោក ក មានងាយុ30ឆ្នាំបានទិញផលិតផល ជាមួយនឹងទឹកប្រាក់ដេលត្រូវបានធានា $20,000 សម្រាប់ការធានារយៈពេល8ឆ្នាំ។
របៀបបង់បុព្វលាភរ៉ាប់រង បុព្វលាភត្រូវបង់រ៉ាប់រង
បង់ប្រចាំខែ $ 250.26
បង់ប្រចាំត្រីមាស $ 742.60
បង់ប្រចាំឆមាស $ 1,430.00
បង់ប្រចាំឆ្នាំ $ 2,750.00

តើលោក ក នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

១. អត្ថប្រយោជន៍ករណីនៅរស់រានមានជីវិត

SMILE Flexi សន្សំ

 
  • ទទួលបានទឹកប្រាក់ $21,600 (108% នៃទឹកប្រាក់ដែលត្រូវបានធានា) ដែលជាអត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្យារ៉ាប់រងនៅចុងឆ្នាំទី៨ +
  • ទទួលបាន​ទឹកប្រាក់បន្ថែម
    • $1,000 (5% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី5 និង
    • $600 (3% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី8 និង
  • សរុបម អត្ថប្រយោជន៍ដែលលោក ក ទទួលបានសរុបគឺ $23,200

២. អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង នឹងជាអចិន្រ្តៃយ៍(3)

SMILE Flexi សន្សំ

 
  • ឧបមាថាលោក ក ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅឆ្នាំទី7 ក្រុមគ្រួសារលោក ក ឬ លោក ក ​នឹងទទួលបានទឹកប្រាក់ $40,000 (200%នៃទឹកប្រាក់ដែលត្រូវបានធានា) ភ្លាមៗដើម្បីដោះស្រាយជីវភាព។
  • សរុបមក អត្ថប្រយោជន៍ដែលគ្រួសារលោក ក ឬ លោក ក ទទួលបានសរុបគឺ$41,000 ដោយ $1,000 ​គឺជាទឹកប្រាក់បន្ថែមដែលលោក ក ទទួលបានកាលពីឆ្នាំទី5 និង​ $40,000 ទឿតគឺជាអត្ថប្រយោជន៍មកពីសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលកើតឡើងនៅឆ្នាំទី7។
ចំណាំ៖
  • (1)សម្រាប់ព័ត៌មានលម្អិតសូមអាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។
  • (2)អត្ថប្រយោជន៍នេះគណនាសម្រាប់ រយៈពេលធានារ៉ាប់រង20ឆ្នាំ េហីយ​អ្នកដែលត្រូវបានធានានៅរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ឆ្នាំទី20។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ នៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។
  • (3)បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទំាងស្រុងនិងជាអចិន្រ្តៃយ៍។
  • (4)ករណីមិនធានាខាងលើនេះសម្រាប់ជាគំរូតែប៉ុណ្ណោះ។ សម្រាប់ករណីលើកលែងលម្អិតសូមអាននៅក្នុងខ និង លក្ខខណ្ឌ។
  • ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត
  • រាល់ព័ត៌មានក្នុងខិត្តបណ្ណនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ។