សុវណ្ណាភូមិ ឡាយហ្វ៍ ប្រកាសផ្តល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងក្រោមគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រគល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងបង្អស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីខែ មេសា ឆ្នាំ ២០២០។

ក្នុងកម្មវិធីនោះ អតិថិជនដំបូងក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា “ខ្ញុំអាចនិយាយបានថានេះ គឺជាកិត្តិយសរបស់ខ្ញុំក្នុងនាមជាអតិថិជនដំបូងរបស់គម្រោងនេះ។ ឥណទាននេះ គឺជាទុនដ៏សំខាន់មួយសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្ញុំ និងទ្រទ្រង់ដល់ចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាលតាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។” លោកបានបន្ថែមថា “ទន្ទឹមនឹងនេះដែរ ខ្ញុំពិតជាសប្បាយចិត្តជាមួយផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង។ តាមរយៈការការពារឥណទាននេះ វាផ្តល់ឲ្យខ្ញុំនូវសន្តិភាពផ្លូវចិត្ត ពីព្រោះប្រសិនបើមានរឿងអកុសល​ណាមួយកើតឡើងចំពោះខ្ញុំ នោះក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងសងប្រាក់កម្ចីដែលនៅសល់ទៅធនាគារជំនួសហើយគ្រួសារខ្ញុំនៅតែជាម្ចាស់កម្មសិទ្ធិលើទ្រព្យបញ្ចំា។ ឥឡូវ ខ្ញុំអាចផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្ញុំ។”

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍  បានមានប្រសាសន៍ថា “នេះជាកិត្តិយសណាស់សម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមលើគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទាន ដើម្បីការពារដល់អតិថិជនឥណទានសហគ្រាសធុនតូច និងមធ្យមដំបូង។ ជាក់ស្តែង ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម្ចាស់អាជីវកម្ម និងម្ចាស់ឥណទានទាំងអស់ ដោយផ្តល់ការធានា ដល់អតិថិជនជាមួយនឹងការធានាកម្មសិទ្ធិភាពលើទ្រព្យបញ្ចាំ។ ក្នុងករណីមានគ្រោះអកុសលកើតឡើងក្នុងអំឡុងពេលជាប់កម្ចី នោះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធានាសងប្រាក់កម្ចីដែលនៅសល់ទាំងអស់ទៅធនាគារដោយផ្ទាល់។ ដូច្នេះបន្ទុកហិរញ្ញវត្ថុនឹងមិនប៉ះពាល់ដល់គ្រួសារលោកអ្នកនោះទេ។"

លោក Tan Jiak Hiang​ ក៏បានបន្ថែមទៀតថា “យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវបណ្ណសន្យារ៉ាប់រងដំបូងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះ។”

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតដ៏ទូលំទូលាយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន។ កេរ្តិ៍ឈ្មោះ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាពេញចិត្ត និងទទួលស្គាល់យ៉ាងច្បាស់។

លោក Dexter Tan អគ្គនាយក ធនាគារសហគ្រាសធុនតូច និងធម្យម​​ កម្ពុជា (SME Bank) បាន ថ្លែងថា សហហិរញ្ញ ប្បទាន នឹងជួយផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច  និងមធ្យម កម្ពុជា   ទទួលបានកម្ចីពង្រីកអាជីវកម្មរបស់ ពួកគេ ។ លោកថ្លែងថា៖ «នេះជាអតិថិជនដំបូងរបស់យើងហើយវាចាំបាច់ណាស់ដែលអតិថិជនត្រូវមានការធានារ៉ាប់ រងអាជីវកម្មដើម្បីស្តិរភាពអាជីវកម្មរបស់ពួកគេ។ លោកបន្តថារហូតមកដល់ពេលនេះ  ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញប្រាក់កម្ចីប្រមាណ ១០ ភាគរយនៃដើមទុនសរុបទូទៅឲ្យសហគ្រាសធុនតូច  និងមធ្យម ។  លោកបន្តថា៖ «ខ្ញុំ សង្ឈឹម ថា សហហិរញ្ញប្បទាន នឹងអាចបញ្ចេញអស់នៅត្រឹមចុងឆ្នាំនេះ»។

លោក Raymond Sia Say Guan អគ្គនាយក ធនាគារ កាណាឌីយ៉ា បាន ថ្លែង ថា ធនាគារ មាន សេចក្តី រីករាយ ដែល បាន ផ្តល់ កម្ចី ឲ្យ អតិថិជន ដំបូង របស់ លោក  ដើម្បី ពង្រីក អាជីវកម្ម របស់ គេឲ្យ កាន់ តែ រីក ចម្រើន ថែម ទៀត។ លោក បន្តថា គោល ដៅ របស់ ធនាគារ កាណាឌីយ៉ា នៅ តែ បន្តគាំ ទ្រ ផ្តល់ កម្ចី ឲ្យ សហគ្រាសធុន តូច និង មធ្យម នៅ កម្ពុជា  ទោះ ជា ក្នុងអំឡុង ប្រទេស កម្ពុជា ជួប វិបត្តិ សេដ្ឋ កិច្ច ក៏ដោយដើម្បី ពង្រីក អាជីវកម្មឲ្យ រីក ចម្រើន  ឧទាហរណ៍   ដូចជាអតិថិជន ដំបូងគេរូប នេះ  » ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី ​(Canadia Investment Holding PLC) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ អាយុជីវិត​មឿង​ថៃ ​ឡាយ​ហ្វ៍ ​ភី​ស៊ី​អិ​ល​ (Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ ។​ ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី​ (Canadia Investment Holding PLC) គឺជា​ក្រុមហ៊ុនមេ របស់ធនាគារ​កាណាឌីយ៉ា​។

ចាប់តាំងពីដំណើរការ​អាជីវកម្មពេញលេញ ក្នុង​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ន ប្រជាជន​ចំនួន​ជាង ៦០.០០០​នាក់​ បាននិងកំពុង​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​ជាមួយ​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​។  ​ក្នុង​ឆ្នាំ ២០១៨ ​ ២០១៩ និង ២០២០ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ទទួលបាន​ពានរង្វាន់​៣​ឆ្នាំ​ជាប់​គ្នាៗ​ ជាក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​រីកចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review  (The Fastest Growing Life Insurance Company in Cambodia for 2018, 2019 & 2020)​។​

​សម្រាប់​ព័ត៌មាន​បន្ថែម៖ www.sovannaphumlife.com , ឬ​Facebook, និង Instagram របស់​ក្រុមហ៊ុន​។